loading...

អ្នកគួរផឹកតែ ៥ប្រភេទនេះឲ្យបានពេញមួយថ្ងៃ

នៅជុំវិញពិភពលោក តែបានក្លាយជាភេសជ្ជៈដ៏ពេញនិយមរាប់សតវត្សរ៍មកហើយ មិនថាវាជាតែបៃតង តែស ឬតែខ្មៅនោះទេ។ តែមានអត្ថប្រយោជន៍សុខភាពជាច្រើន។ វាផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម អាចបង្កើនថាមពលរបស់អ្នក និងរក្សារាងរបស់អ្នកឲ្យនៅស្លីម។


ការណែនាំដ៏ងាយស្រួលខាងក្រោមនេះនឹងជួយអ្នកឲ្យធានាបានថាការទទួលទានតែរបស់អ្នកនឹងស្របជាមួយតម្រូវការថាមពេលពេញមួយថ្ងៃរបស់អ្នក៖

១- ផឹកតែសនៅពេលព្រឹក
រឿងទីមួយនៅពេលព្រឹក គឺថាតែខ្មៅ ឬតែបៃតងមិនមែនជាភេសជ្ជៈសក្តិសមឲ្យអ្នកផឹកនោះទេ។ សូមងាកមកផឹកតែពណ៌សដែលមានរសជាតិស្រាលជំនួសវិញ។ តែប្រភេទនេះមិនចាស់ខ្លាំង និងមានរសជាតិស្រាល ដែលបង្កភាពងាយស្រួលដល់ក្រពះ និងក្រអូមមាត់របស់អ្នក។ ដើម្បីទទួលបានជាតិកាហ្វេអ៊ីនបន្ថែមពីតែស ត្រូវស្វែងរកតែដែលមានគុណភាពខ្ពស់ និងត្រូវធ្វើឲ្យប្រាកដថាប្រើទឹកក្តៅដែលកំពុងពុះសម្រាប់ឆុងវា (ប្រហែល ៩៣ អង្សា)។ សីតុណ្ហភាពទឹកដែលក្តៅខ្លាំងអាចបង្កើនរសជាតិឈ្ងុយឆ្ងាញ់របស់តែស ប៉ុន្តែវាពិតជានឹងជួយឲ្យអ្នកចាប់ផ្តើមការងារប្រចាំថ្ងៃប្រកបដោយភាពស្វាហាប់ និងស្រស់ថ្លា។

២- ផឹកតែបៃតងនៅពាក់កណ្តាលពេលព្រឹក
ខណៈដែលពេលព្រឹកកំពុងរំកិលទៅមុខ តែបៃតងគឺជាជម្រើសដ៏ល្អបំផុត។ នេះគឺដោយសារតែវានឹងជួយជម្រុញដល់ការរំលាយអាហាររបស់អ្នក ជួយដុតកាល់ឡូរីបន្ថែមអំឡុងបានថ្ងៃត្រង់ និងជួយប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះថាមពលមុនពេលអាហារថ្ងៃត្រង់របស់អ្នក។ ដោយសារតែបៃតងមានរសជាតិខ្លាំង វាពិតជាសំខាន់ណាស់ដែលត្រូវរៀនពីរបៀបឆុងតែបៃតងដើម្បីឲ្យត្រូវនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកត្រូវការរសជាតិរាងចាស់បន្តិច ត្រូវធ្វើឲ្យប្រាកដថាអ្នកដាក់តែក្នុងទឹកដែលកំពុងពុះ។ ប្រសិនបើចង់បានរសជាតិរាងស្រាលបន្តិច សូមដាក់តែក្នុងទឹកក្តៅល្មម។

៣- ផឹកតែខ្មៅអំឡុងបាយថ្ងៃត្រង់
តែខ្មៅគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃបំផុតអំឡុងបានថ្ងៃត្រង់ព្រោះវាអាចរកបានទូទៅនៅគ្រប់ភោជនីយដ្ឋាន ហើយវាអាចជួយកាត់បន្ថយជាតិផ្អែមហួសកម្រិត ឬជាតិខ្លាញ់ដែលមានក្នុងអាហាររបស់អ្នក។ តែប្រភេទនេះក៏មានលក្ខណៈធន់ទៅនឹងសីតុណ្ហភាពទឹកគ្រប់ប្រភេទផងដែរ។ ដោយបន្ថែមជាតិផ្អែមរបស់ទឹកឃ្មុំបន្តិច តែខ្មៅគឺជាភេសជ្ជៈដែលមានសុខភាពល្អជាងសូដាដាក់ស្ករទៅទៀត ហើយរឹតតែសំខាន់បំផុតទៅទៀតនោះគឺថាវានឹងជួយរក្សាថាមពលរបស់អ្នក និងទប់ស្កាត់មិនឲ្យស្រុតចុះថាមពលនៅពាក់កណ្តាលពេលរសៀល ដែលបណ្តាលមកពីការឡើងជាតិស្ករនោះទេ។ ប្រសិនបើអ្នកចង់ទប់ស្កាត់ខ្យល់ដង្ហើមមិនល្អ អ៊ីចឹងកុំដាក់ទឹកឃ្មុំចូលឲ្យសោះ ដោយសារតែខ្មៅដែលពុំមានរសជាតិផ្អែមត្រូវគេល្បីថាអាចពន្យឺតការលូតលាស់បាក់តេរីក្នុងមាត់របស់អ្នក។

៤- ផឹកតែខ្មៅពូអឺ (Pu-erh) បន្ទាប់ពីបាយថ្ងៃត្រង់
តែខ្មៅពូអឺ (តែបុរាណចិន) គឺមានលក្ខណៈពិសេសណាស់ ព្រោះវាបានឆ្លងកាត់ដំណើរការដាក់មេតែដ៏ពិសេសមុនពេលវាឆ្លងកាត់ការសម្ងួត។ ដោយសារបែបនេះហើយ ទើបវាល្បីណាស់ក្នុងការជួយខាងការរំលាយអាហារ។ ក្នុងប្រទេសចិន វាត្រូវបានប្រើជាទម្លាប់ទៅហើយដើម្បីទប់ស្កាត់ការឡើងទម្ងន់បន្ទាប់ពីញ៉ាំអាហារយ៉ាងច្រើនរួចមក។ អត្ថប្រយោជន៍មួយទៀតរបស់តែពូអឺគឺថាវាមានកម្រិតជាតិកាហ្វេអ៊ីនមធ្យមប៉ុណ្ណោះ ដូច្នេះវានឹងជួយឲ្យអ្នកមានស្មារតីភ្លឺស្វាងអំឡុងពេលធ្វើការច្រើនម៉ោង ប៉ុន្តែវាមិនអាចមានប្រសិទ្ធភាពរហូតដល់យប់នោះទេ។

៥- ផឹកតែអ៊ូឡុង (Oolong) នៅក្បាលព្រលប់
ការផឹកតែអ៊ូឡុងគឺជាការសម្រេចចិត្តដ៏ល្អបន្ទាប់ពីអាហារពេលល្ងាច ព្រោះវាពុំមានជាតិកាហ្វេអ៊ីនច្រើនដូចក្នុងតែបៃតង ឬតែសនោះទេ បើទោះជាវាពិតជាមានផ្ទុកជាតិកាហ្វេអ៊ីនក៏ដោយ។ ដាក់តែទៅក្នុងទឹកក្តៅ ប៉ុន្តែមិនមែនទឹកកំពុងពុះនោះទេ ដើម្បីកាត់បន្ថយចំនួនកាហ្វេអ៊ីននៅក្នុងតែរបស់អ្នក។ ប្រសិនបើប្រើតែស្លឹកធំៗ ត្រូវធ្វើឲ្យប្រាកដថាបានបន្ថយបរិមាណដែលអ្នកប្រើប្រាស់ដើម្បីកាត់បន្ថយជាតិកាហ្វេអ៊ីន ដោយពុំធ្វើឲ្យប៉ះពាល់ដល់រសជាតិតែនោះទេ។ ប្រសិនបើអ្នកចង់បំបាត់ជាតិកាហ្វេអ៊ីនទាំងស្រុងបន្ទាប់ពីបាយល្ងាច ត្រូវជ្រើសរើសតែធ្វើពីរុក្ខជាតិ។ ជម្រើសតែធ្វើពីរុក្ខជាតិមានដូចជា ខ្ញី ស្លឹករុក្ខជាតិម្យ៉ាងហៅថា Chamomile ឬ ស្លឹករុក្ខជាតិឈ្មោះ Rooibos ហើយតែទាំងនេះអាចជួយសម្រួលដល់សរសៃប្រសាទរបស់អ្នកដោយពុំមានការបង្កើនថាមពលណាមួយដែលមិនចង់បាននោះទេ។ ដោយកុំគិតពីរសជាតិដែលអ្នកចូលចិត្ត ត្រូវធ្វើឲ្យប្រាកដជានិច្ចថាអ្នកមិនផឹកតែនៅយប់ជ្រៅនោះទេ ព្រោះវាមានសមត្ថភាពធ្វើឲ្យគេងអត់លក់ ប្រសិនបើអ្នកផឹកវាពេលជិតចូលគេង៕
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...