loading...

​ប្រជ្រុយ​នៅលើរាង្គកាយ បញ្ជាក់ប្រាប់ពីជោកវាសនារបស់អ្នក



១. នៅលើ​ពោះ​
​អ្នក​ប្រហែល​ជា​មនុស្ស ដែល​លោភលន់ ហើយ​អាត្មានិយម​ច្រើន​។​

២. ក្រោម​ដោះ​ឆ្វេង​
​អ្នកនឹង​មាន​អ្វី​គ្រប់​យ៉ាង នៅក្នុង​ដៃ​របស់​អ្នក ហើយ​អ្នក​ក៏​ជា​មនុស្ស​មាន​ចិត្តល្អ​ផងដែរ​។​

៣. ក្រោម​ដោះស្តាំ​
​វា​អាច​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​មាន​សំណាង​ណាស់​។​

៤. កណ្តាល​ដើមទ្រូង​
​វា​ក៏​ជា​សញ្ញា​នៃ​ភាពសប្បាយ​រីករាយ និង​សំបូរ​ទ្រព្យធន នៅពេល​អនាគត​ដែរ​។

៥. ប្រជ្រុយ​នៅលើ​បបូរមាត់​​
​ ​បុរស​ណា​ដែល​មាន​ប្រជ្រុយ​នៅលើ​បបូរមាត់​ជា​អ្នក​មាន​ភ័ព្វសំណាង​ល្អ​ណាស់ ​ទៅលើ​មុខរបរ​រក ស៊ី​ជួញដូរ និង​ទៅលើ​ការហូបចុក ។ ជន​ប្រភេទ​នេះ​ទោះបីជា​ជួប​ភាព​ទុរ្ភិក្ស​អត់ឃ្លាន​យ៉ាងណាក្តី ក៏​គេ​អាច​មាន​ស៊ី​មាន​ពាក់​គ្រប់គ្រាន់​។ ទោះបីជា​មាន​ការ​ស្មុគស្មាញ​នៅក្នុង​មុខរបរ​រកស៊ី​ក្តី​ក៏​មិនសូវ​ព្រួយ បារម្ភ​អត់​ការងារ​ធ្វើ​ដែរ ។ ប៉ុន្តែ​ចំពោះ​នារី​ដែល​មាន​ប្រជ្រុយ​បែបនេះ​នាង​តែងតែ​ចាញ់​ឧបាយកល​របស់ ប្រុស​ព្រាន​បោកប្រាស់​យក​ខ្លួនប្រាណ​ទៀតផង ។​ ​

៦.​ ​ប្រជ្រុយ​នៅត្រង់​ចង្កា​​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅត្រង់​ចង្កា លុះ​ដល់​វ័យ​ចាស់ជរា​ទៅនឹង​ជួប​នូវ​ភ័ព្វវាសនា​ល្អ ។ ប៉ុន្តែ​បញ្ហា​មួយ​គួរ​យកចិត្តទុកដាក់​នោះ គឺ​ប្រសិនបើ​ចង្កា​មាន​សម្លាក​ស្នាម​អ្វីមួយ​ឆូត​កាត់​លុះ​ដល់​វ័យចាស់ ជរា​ទៅ​រាសី​នឹង​ស្រុតចុះ​វិញ​ជាពុំខាន ។​ ​

៧. ​ប្រជ្រុយ​នៅ​ចំ​ពាក់កណ្តាល​រោមចិញ្ចើម​​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចំ​ពាក់កណ្តាល​នៃ​រោមចិញ្ចើម​ជា​ អ្នក​មាន​ថ្វីដៃ​និង​សមត្ថភាព ខ្ពង់ខ្ពស់ ហើយ​មាន​មិត្តភក្តិ​ច្រើន​ទៀតផង ។ ប្រសិនបើ​ជួប​ឧបសគ្គ​អ្វី​មួយ​ជន​ប្រភេទ​នេះ​នឹង​ត្រូវ​បាន​មិត្ត ភក្តិ​ជួយ​ដោះស្រាយ​ឱ្យ​រួច​ពី​ទុក្ខទោស ។ ម្យ៉ាងទៀត​ទោះបីជា​មាន​សមត្ថភាព​កម្រិត​ខ្ពស់​យ៉ាងណាក្តី ក៏​ពួកគេ​ទាំងនោះ​មាន​ការជួយឧបត្ថម្ភ​ពី​ចៅហ្វាយនាយ​ដោយ​ចាំបាច់​បំផុត ។​ ​

៨. ​ប្រជ្រុយ​នៅក្នុង​រោម​ចិញ្ចើម​​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅក្នុង​រោមចិញ្ចើម ជា​អ្នក​សម្បូរ​ទៅ​ដោយ​ចំណេះវិជ្ជា និង​មាន សមត្ថភាព​កម្រិត​ខ្ពស់​នៅក្នុង​ផ្នែក​សិល្បៈ ម្ល៉ោះហើយ​នៅក្នុង​មុខរបរ​នេះ​ពួក​អ្នក​អាច​ពង្រីក​បាន​ដោយ​គ្មាន​បញ្ហា អ្វី​ចោទឡើង​ឡើយ ។​ ​

៩. ​ប្រជ្រុយ​នៅ​ខាងចុង​រោមចិញ្ចើម​​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅត្រង់​ខាងចុង​រោម​ចិញ្ចើម ជា​មនុស្ស​មានទ្រព្យ​សំណាង​សម្បូរ ហូរហៀរ ហើយ​កាលពី​នៅ​យុវវ័យ​អាច​ចំណេញ​បាន​ប្រាក់កាស​ច្រើន ហើយ​ជន​ប្រភេទ​នេះ​គឺ​ពុំ​ខ្វះខាត​ប្រាក់ កាស​ទេ ហើយក៏​ពុំ​ជួប​ការលំបាក​វេទនា​អ្វី​ផង​ដែរ ។​ ​

១០. ​ប្រជ្រុយ​នៅត្រង់​ចន្លោះ​រោមចិញ្ចើម​និង​រង្វង់​ភ្នែក​​
​ ​បុរស​-​ស្ត្រី ណា​ដែល​មាន​ប្រជ្រុយ​នៅត្រង់​ចន្លោះ​នៃ​រោមចិញ្ចើម​និង​រង្វង់​ភ្នែក​ជា​ មនុស្ស​មាន សំណាង​បំផុត ព្រោះ​មាន​ចៅហ្វាយនាយ​ជួយឧបត្ថម្ភ​ម្ល៉ោះ ហើយ​គង់​មាន​ថ្ងៃ​ណា​មួយ​អាច​ចម្រុងចម្រើន ជាពុំខាន ។ ប្រសិនបើ​សាមីខ្លួន​បាន​ប្រកបមុខរបរ​រកស៊ី​តូច​តាចក្តី​ក៏​អាច​មាន​សន្ទុះ​ ជឿនលឿន​ទៅ​មុខ យ៉ាង​ឆាប់រហ័ស​ដែរ ។​ ​​

១១. ​ប្រជ្រុយ​នៅត្រង់​ចុង​កន្ទុយភ្នែក​​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ម្តុំ​ចុង​កន្ទុយភ្នែក ក៏​ជា​តំណាង​នូវ​ភ័ព្វវាសនា​ល្អ​ដូចជា ប្រជ្រុយ​នៅត្រង់​ចន្លោះ រោម​ចិញ្ចើម និង​រង្វង់​ភ្នែក​ដែរ គឺ​មនុស្ស​ប្រភេទ​នេះ​ត្រូវបាន​អ្នកផង​ជួយ​ជ្រោមជ្រែង លុះត្រាតែ​បាន​សម្រេច​នូវ​កិច្ចការ​អ្វីមួយ ។​​

​១២. ​ប្រជ្រុយ​នៅ​ពីក្រោម​ត្របកភ្នែក​​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅក្រោម​ត្របកភ្នែក​ជា​តំណាង​នូវ​ ស្នេហ៍​ច្រើន ព្រោះ​ពួកគេ តែងតែ​ភ្លើតភ្លើន​ក្នុង​ផ្លូវ​ស្នេហា ហើយ​ជារឿយៗ​ក៏​រង​នូវ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ក៏​ដោយសារ​តែ​រឿង​ស្នេហ៍ អភ័ព្វ​នេះ​ដែរ ។ ចំពោះ​នារី​ភេទ​វិញ លុះ​ទទួល​ការរំភើប​ចិត្ត​រួច​ហើយ ទើប​អាច​ដោះស្រាយ​បាន​តាម​ក្រោយ​។ ម្ល៉ោះហើយ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​បែបនេះ ហើយ​មុន​នឹង​ទាក់ទង​ពី​រឿង​ស្នេហា គួរតែ​លូក​-​ល សន្សឹមៗ​បាន​ហើយ​ដាច់ខាត​កុំឱ្យ​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ស្នេហ៍​ឱ្យសោះ ។​​

១៣. ​ប្រជ្រុយ​នៅ​ចំ​ពី​ក្រោម​ប្រស្រី​ភ្នែក​​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចំ​ពីក្រោម​ប្រស្រី​ភ្នែក​អាច​ ចាត់ទុក​បាន​ជា​ភ័ព្វសំណា​ង​ល្អ ណាស់ ព្រោះ​អាច​នាំមក​នូវ​ជោគវាសនា​ល្អ​ជា​ទីបំផុត សម្រាប់​កូនចៅ ។ ទោះបីជា​សាមីខ្លួន​ពុំ​មាន​ប្រជ្រុយ បែប​នេះ​ក្តី ហើយ​បាន​ទៅ​រៀបការ​ជាមួយ​នឹង​អ្នកមាន​ប្រជ្រុយ​បែបនេះ​នោះ ក៏​អាច​ផ្តល់​នូវ​ភ័ព្វសំណាង់​ដ៏ ល្អ​សម្រាប់​កូនចៅ​ដែរ ។​ ​

​១៤. ​ប្រជ្រុយ​នៅ​ចំហៀង​ក្តោងច្រមុះ​​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅត្រង់​ចំហៀង​ក្តោង​ច្រមុះ គឺជា​មនុស្ស​មានទ្រព្យ​សំណាង​ពេញ ហូរហៀរ ហើយ​ប្រសិនបើ​ក្រុមហ៊ុន​ណា​មួយ​បាន​ទទួល​មនុស្ស​ប្រភេទ​នេះ​ចូល​ធ្វើការ​គឺ​ ក្រុមហ៊ុន​នោះ​នឹង​ជួបតែ ការរីកចម្រើន​ឥត​ងាក​ក្រោយ​ឡើយ ។​ ​

១៥. ​ប្រជ្រុយ​នៅ​ចំ​ពី​លើ​ស្នាម​ខ្សែ​មុខ​​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចំ​ពីលើ​ស្នាម​ខ្សែ​មុខ​លុះ​ចូល​ ដល់​មជ្ឈិមវ័យ​ទើប​មាន​ការរីក លូតលាស់ និង​ចម្រុងចម្រើន ។ ម្យ៉ាង​ទៀត​កាលពី​នៅ​កំលោះ​-​ក្រមុំ​ធ្លាប់​ជួប​ឧបសគ្គ​ច្រើន ប៉ុន្តែ​ប្រសិនបើ​ខំ ពុះពារ​ទីបំផុត​អាច​ទទួលបាន​ផ្លែផ្កា​ល្អ​ជា​ពុំខាន​ឡើយ ។​

១៦. ​ប្រជ្រុយ​នៅ​ផ្នែក​ខាងលើ​បបូរមាត់​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចន្លោះ​ច្រមុះ និង​បបូរមាត់​ជា​អ្នក​មានទ្រព្យ​ស្តុកស្តម្ភ ហើយ មាន​ជីវភាព​ប្រសើរ​រុងរឿង​ទៀតផង ។ រីឯ​ស្ត្រី​ភេទ​អាច​ក្លាយជា​ចៅហ្វាយនាយ​ទៀតផង ។​

១៧. ​ប្រជ្រុយ​នៅ​ជ្រុង​ចង្កា​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅតាម​ជ្រុង​ចង្កា គឺជា​មនុស្ស​មាន​ទីលំនៅ​រស់នៅ​ដោយ​សុខសាន្ត ហើយ​ក្នុង​ពេល​នេះ​ដែរ អាច​ក្លាយទៅជា​អ្នក​មាន​ស្តុកស្តម្ភ​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ ។​

១៨. ​ប្រជ្រុយ​នៅលើ​ថ្ពាល់​
​ ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅលើ​ថ្ពាល់​ជា​អ្នក​មាន​ចរិត​រឹងប៉ឹង ហើយ​ត្រូវបាន​ចាស់ទុំ​គោរព និង​សរសើរ ម្ល៉ោះហើយ​អាច​រួមរស់​ដោយ​សុខសាន្ត​គ្រប់ពេលវេលា ។​

១៩. ​ប្រជ្រុយ​នៅ​លើ​កញ្ចឹង​-​ក​
​ ​អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​លើ​កញ្ចឹង​-​ក គឺជា​អ្នក​មាន​ជីវភាព​ធូរធារ ដោយ​ពុំ​ព្រួយបារម្ភ​ចំពោះ​ការ ខ្វះខាត​ឡើយ ។​

២០. ​ប្រជ្រុយ​នៅត្រង់​គល់​ត្រចៀក​
​ ​អ្នក​ដែល​មាន​ប្រជ្រុយ​នៅត្រង់​គល់​ត្រចៀក ជា​មនុស្ស​ឆ្លាត​វាងវៃ ទោះបីជា​អ្នក​នោះ​រាង​ទុយមុ​យក្តី ក៏​អាច​ជា​អ្នក​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​ដែរ ។

២១. ប្រជ្រុយ​ត្រង់​ថ្ងាស​ខាង​ស្ដាំ
+សម្រាប់​បុរស: ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន បើ​ធ្វើ​អ្វីៗ ចង់​ឱ្យ​តែ​បាន​ល្បី​ឈ្មោះ សេចក្ដី​ប៉ង​អ្វី​ក៏​បាន​សម្រេច​ដូច​ចិត្ត​ប្រាថ្នា​មែន។ ឯ​ប្រជ្រុយ​ថ្ងាស​ខាង​ឆ្វេង ជា​មនុស្ស​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ បើ​នឹង​និយាយ​ស្ដី​មាន​គេ​ជឿ​ច្រើន។

២២. ប្រជ្រុយ​ត្រង់ ក្រោម​រោម​ចិញ្ចើម
+សម្រាប់​បុរស: ទឹក​មុខ​ល្អ​ជា​មហា​ស្នេហ៍ នឹង​ហារ​មាត់​ទៅ​ពឹង​ពាក់​អ្នកឯណា​ គេ​ក៏​ជួយ​បាន​ដោយ​ងាយ ហើយ​រក​លាភ​ ក៏​បាន​ងាយ​ ហើយ​បាន​ដោយ​គន្លង​ធម៌​ផង។

២៣. ប្រជ្រុយ​នៅ​ត្រង់​ទង​ត្រចៀក​ខាង​ក្រោយ ស្ដាំ​ក៏​ដោយ​ ឆ្វេង​ក៏​ដោយ
+សម្រាប់​បុរស: ជា​មនុស្ស​ឆ្លៀវឆ្លាស មាន​សតិ​បញ្ញា​ច្រើន ហើយ​ជា​អ្នក​មាន​ កតញ្ញូ​ល្អ។

២៤. ប្រជ្រុយ​នៅ​ត្រង់​ត្រចៀក​ខាង​ស្ដាំ ឬ ឆ្វេង​
+សម្រាប់​បុរស: ច្រើន​មាន​មនុស្ស​ឆ្ងាយ​នាំ​លាភ​ មក​ឱ្យ​ ហើយ​នឹង​មាន​អ្នក​ធំ​ ច្រើន​ឱ្យ​ទ្រព្យ​សម្បត្តិ​ ជួយ​ឧបការ​ដល់​ខ្លួន​ផង​ ហើយ​អាយុ​វែង។

២៥. ប្រជ្រុយ​ត្រង់​ក ខាង​ស្ដាំ​
+សម្រាប់​បុរស: ជា​អ្នក​មាន​មហា​ជោគជ័យ​ ដោយ​​អ្នក​មាន​យស​សក្ដិ​ ជួយ​ឧបត្ថម្ភ​ឱ្យ​បាន​ល្អ​ ពុំ​នោះ​សោត​នឹង​មាន​អ្នក​ធំ​ចែក​ ទ្រព្យ​ឱ្យ។

២៦. ប្រជ្រុយ​ត្រង់​ក​ខាង​ឆ្វេង​
+សម្រាប់​បុរស: ជា​មនុស្ស​មាន​ចិត្ត​ទូលាយ បើ​រក​សម្បត្តិ​ទ្រព្យ​អ្វី ក៏​កើត​ឡើង​ដោយ​ខ្លួន​ឯង​ ឥត​មាន​ពឹង​អ្នក​ណា​ឡើយ។

២៧. ប្រជ្រុយ​ត្រង់​កណ្ដាល​ថ្ងាស​
+សម្រាប់​បុរស: ឱ្យ​ចូល​ទៅ​រក​អ្នក​ធំ​សប្បុរស នឹង​ពឹង​អ្វី​ៗ អ្នក​ធំ​នោះ​នឹង​ឱ្យ​បុណ្យ​សក្ដិ នឹង​ឱ្យ​លោក​ជា​ទី​គាប់​ចិត្ត។

២៨. ប្រជ្រុយ​ត្រង់​ត្រចៀក​ខាង​ស្ដាំ​
+សម្រាប់​ស្រ្តី: ជា​មនុស្ស​រណេបរណប​ ចេះ​គួរ​សម​ ទៅ​ណា​មក​ណា មាន​ជនជាតិ​ ទាំង​ពួក​រាប់​អាន​ច្រើន ហើយ​ជា​អ្នក​មាន​កតញ្ញូ​ផង។

២៩. ប្រជ្រុយ​នៅ​ត្រង់​ត្រចៀក​ខាង​ឆ្វេង
+សម្រាប់​ស្រ្តី: ជា​អ្នក​មាន​បញ្ញា​ ស្រួច​ ប្រសើរ បើ​មាន​ប្ដី​ ប្ដី​នោះ​នឹង​បាន​ជា​ធំ។

៣០. ប្រជ្រុយ​នៅ​ត្រង់​ដើម​ក ខាង​ស្ដាំ
+សម្រាប់​ស្រ្តី: ជា​មនុស្ស​មាន​ស្នេហ៍​ក្នុង​ខ្លួន​ទៅ​កាន់​ ទី​ណា​មាន​គេ​រាប់​អាន ហើយ​គេ​ថា​ស្ត្រី​នោះ​កិរិយា​ល្អ ជា​មនុស្ស​​មាន​វាសនា​ច្រើន បើ​នឹង​មាន​ប្ដី​ៗ​នោះ​ឯង​នឹង​បាន​ទៅ​ជា​អ្នក​ធំ។

៣១. ប្រជ្រុយ​ក្រោម​ដោះ
+សម្រាប់​ស្រ្តី: ជា​មហា​ស្នេហ៍​ល្អ​ណាស់ ច្រើន​មនុស្ស​ជិត​ឆ្ងាយ​នាំ​លាភ​មក​ឱ្យ​ជា​និច្ច ហើយ​មាន​បរិវារ​ច្រើន។

៣២. ប្រជ្រុយ​ឋិត​នៅ​ទី​កំបាំង
+សម្រាប់​ស្រ្តី: នឹង​ល្បី​ឈ្មោះ​មាន​យស​សក្ដិ ហើយ​នឹង​មាន​ទ្រព្យ​ច្រើន​ បើ​មាន​ស្វាមី​ ស្វាមី​នោះ​ នឹង​បាន​ជា​អ្នក​ធំ បើ​មាន​កូន​ៗ​នោះ នឹង​មាន​បុណ្យ​យស​សក្ដិ​ដ៏​ខ្ពង់ខ្ពស់។

៣៣. ប្រជ្រុយ​នៅ​កណ្ដាល បាត​ដៃ​
+សម្រាប់​ស្រ្តី: ទំនាយ​ថា​ល្អ​ណាស់ ជា​មនុស្ស​មាន​វាសនា។

៣៤. ប្រជ្រុយ​នៅ​កណ្ដាល​ខ្នង​
+សម្រាប់​ស្រ្តី: ទំនាយ​ថា ជា​មនុស្ស​មាន​សំណាង​ខ្ពស់​។
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...