loading...

មូលហេតុដែលអ្នកគួរលាងសម្អាតមុខជាមួយទឹកឃ្មុំ


១- ទឹកឃ្មុំគឺជាអ្នកប្រឆាំងបាក់តេរីបែបធម្មជាតិ
យោងតាមវេជ្ជបណ្ឌិត Rowena Jenkins មកពីសាកលវិទ្យាល័យ University of Wales Institute "ទឹកឃ្មុំត្រូវគេល្បីថាមានលក្ខណៈសម្បត្តិព្យាបាលរបួស និងប្រឆាំងបាក់តេរី"។ នេះមានន័យថា រាល់បាក់តេរីបង្កឲ្យកើតមុននឹងត្រូវទឹកឃ្មុំជួយកំចាត់ចោលបានទាំងអស់។

២- ទឹកឃ្មុំគឺជាភ្នាក់ងារព្យាបាលរបួសបែបធម្មជាតិ
តើអ្នកមានកត់សម្គាល់សម្តីពាក់កណ្តាលរបស់លោកវេជ្ជបណ្ឌិត Jenkins ទេ? ទឹកឃ្មុំមានសមត្ថភាពព្យាបាលរបួស។ នេះមានន័យថា រាល់មុនដែលបានកើតឡើង ឬរបួសដែលអ្នកមាន នឹងត្រូវព្យាបាល និងរម្ងាប់ការឈឺចាប់បានតាមរយៈការលាបទឹកឃ្មុំពីលើ។

៣- ទឹកឃ្មុំអាចបន្ថយការរលាកស្បែក
ក្រៅពីគុណសម្បត្តិប្រឆាំងបាក់តេរី និងព្យាបាលរបួស ទឹកឃ្មុំក៏មានសមត្ថភាពបន្ធូរបន្ថយការរលាក និង ការឡើងកន្តួលក្រហមលើស្បែកផងដែរ។

៤- ទឹកឃ្មុំជាអ្នករក្សាសំណើមដ៏កំពូល
វិទ្យាសាស្ត្រមិនទាន់បានគាំទ្រនូវការលើកឡើងនេះនៅឡើយទេ ប៉ុន្តែមនុស្សជាច្រើនបានដឹងថា ទឹកឃ្មុំអាចធ្វើឲ្យស្បែកមានសំណើម និងរលោងស្អាតជាងទឹកលាងសម្អាតស្បែកទូទៅ ហើយវាធ្វើឲ្យស្បែករបស់អ្នកមានអារម្មណ៍ពោរពេញទៅដោយសំណើម។

៥- ទឹកឃ្មុំផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម
សារធាតុប្រឆាំងអុកស៊ីតកម្មគឺជាសារធាតុដែលកំចាត់ចោលនូវរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីគឺជាអ្នកធ្វើឲ្យស្បែករលាក កន្តួល និងឆាប់ចាស់។ ដូច្នេះ ទឹកឃ្មុំពិតជាអាចជួយអ្នកធ្វើឲ្យស្បែករលោងស្អាត មានសុខភាពល្អ និងមើលទៅក្មេងជាងវ័យ តាមរយៈការបញ្ចេញសារធាតុប្រឆាំងអុកស៊ីតកម្មទៅប្រឆាំងនឹងស្នាមជ្រីវជ្រួញ។

៦- ទឹកឃ្មុំមាន pH (ខ្នាតវាស់កម្រិតអាស៊ីតក្នុងគីមីវិទ្យា) ទាប
ការសិក្សាជាច្រើនពីសាកលវិទ្យាល័យ University of Waikato បានបង្ហាញថា និម្មិតកម្មទឹកឃ្មុំភាគច្រើនមានកម្រិតចន្លោះ ៣,២ និង ៤,៥ នៅលើខ្នាតវាស់ pH ដែលជាកម្រិតទាបបំផុតមិនអាចឲ្យប្រភេទបាក់តេរីដូចជា E. coli, Salmonella, និង Streptococcus រស់បានឡើយ។ ស្បែកយើងត្រូវការ pH ទាប និងសារធាតុអាស៊ីតបន្តិចបន្តួចផងដែរ។

៧- ទឹកឃ្មុំគឺជាអ្នកប្រយុទ្ធប្រឆាំងនឹងមុនដ៏ខ្លាំងក្លា
ទីមួយ គឺដោយសារវាជាអ្នកប្រឆាំងបាក់តេរី។ ទីពីរគឺដោយសារវាជាអ្នកបន្ថយការរលាកស្បែក។ ទីបី គឺមកពីវាផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម។ ទាំងអស់នេះគឺសុទ្ធតែជាគុណប្រយោជន៍ក្នុងការប្រឆាំងមុនដ៏មានប្រសិទ្ធភាព។

វិធីប្រើ៖ អ្នកគ្រាន់តែចាក់ទឹកឃ្មុំមួយស្លាបព្រា រួចយកមកម៉ាស្សាថ្នមៗលើស្បែកមុខ និងស្បែកដៃរបស់អ្នក។ តែមុននឹងម៉ាស្សាវា អ្នកគួរធ្វើឲ្យស្បែករបស់អ្នកមានសំណើមសិន តាមរយៈការយកទឹកមកលាង ហើយជូតសម្អាតវា។ បន្ទាប់មកអ្នកអាចយកទឹកឃ្មុំមកលាបថ្មមៗលើស្បែក រួចទុកចោលមួយស្របក់សឹមលាងសម្អាតវាចេញ៕
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...