loading...

អាហារដុតជាតិខ្លាញ់ដ៏អស្ចារ្យទាំង ៥

មនុស្សគ្រប់គ្នាតែងតែបន់ឲ្យខ្លួនឯងបានជួបរឿងអច្ឆរិយៈក្នុងការកំចាត់ជាតិខ្លាញ់ពីក្នុងខ្លួន ប៉ុន្តែពួកគេខ្ជិលហាត់ប្រាណ។ តើមានវិធីអ្វីអាចជួយពួកគេបាន? ចម្លើយគឺពិតជាមាន។ វាគឺជាអាហារដុតជាតិខ្លាញ់ដ៏អស្ចារ្យទាំង ៥ ដែលអ្នកមិនធ្លាប់បានចាប់អារម្មណ៍ពីមុន។

១- ម្ទេស
រាល់ប្រភេទម្ទេសហឹរផ្ទុកនូវសារធាតុម្យ៉ាងហៅថា Capsaicin ដែលធ្វើឲ្យម្ទេសហឹរខ្លាំង។ សារធាតុនេះក៏ជួយដុតរំលាយជាតិកាល់ឡូរីផងដែរ។ ប្រសិនបើអ្នកមិនហ៊ានញ៉ាំម្ទេសស្រស់ៗ អ្នកអាចជ្រើសទិញទឹកម្ទេសមកប្រើជំនួសក៏បាន។


២- ស្រូវសាលី
ស្រូវសាលីអាចដុតរំលាយជាតិកាល់ឡូរីក្នុងរាយកាយបានទ្វេដង ធៀបនឹងអាហារដទៃទៀតដូចជា អង្ករសម្រូបជាដើម។ មនុស្សភាគច្រើនតែងមានកំហុសក្នុងការកាត់បន្ថយស្រូវសាលីចេញពីរបបអាហាររបស់ពួកគេដោយខ្លាចថាស្រូវសាលីនឹងធ្វើឲ្យពួកគេឡើងទម្ងន់ ប៉ុន្តែវាមិនមែនជាការពិតទេ!


៣- ដូង
ដូងសម្បូរដោយសារធាតុម្យ៉ាងហៅកាត់ថា MCFAS (Medium-Chain Triglycerides)។ សារធាតុនេះអាចបង្កើនអត្រាដុតរំលាយអាហាររបស់យើងបាន ៣០%។ ឃើញបែបនេះហើយម៉េចក៏អ្នកមិនព្រមប្តូរពីទឹកដោះគោប្រចាំថ្ងៃធម្មតាៗទៅរកទៅដូងវិញម្តងទៅ? វាមានសុខភាពល្អ មានរសជាតិអស្ចារ្យ និងអាចដុតជាតិខ្លាញ់បានទៀត!


៤- ផ្លែបឺរ
ក្រៅពីមានរសជាតិឆ្ងាញ់ ផ្លែបឺរក៏ជួយដុតរំលាយជាតិកាល់ឡូរី និងពន្លឿនដំណើរការបំលែងជាតិខ្លាញ់ឲ្យទៅជាថាមពលទៀតផង។ លើសពីនេះទៀតសោត ផ្លែបឺរក៏អាចយកមកច្នៃធ្វើជារបស់ញ៉ាំងាយៗផងដែរ ដូចជាយកមកធ្វើជាទឹកក្រឡុកជាដើម។


៥- ខ្ញី
ខ្ញីគឺជាអាហារដែលដុតរំលាយជាតិកាល់ឡូរីដ៏អស្ចារ្យ។ វាមានសមត្ថភាពបង្កើនសីតុណ្ហភាពរាងកាយរបស់អ្នក ដែលនេះមានន័យថា រាងកាយរបស់អ្នកនឹងប្រើជាតិកាល់ឡូរីយ៉ាងច្រើនដើម្បីធ្វើឲ្យសីតុណ្ហភាពថយចុះ៕


Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...