loading...

រោគសញ្ញា ៤ អាចជាមូលហេតុបង្កឲ្យអ្នកឈឺក្រពះ

មានបញ្ហាក្នុងពោះច្រើនរាប់មិនអស់ដែលអាចធ្វើឲ្យអ្នកឈឺពើតផ្សាក្នុងក្រពះទ្វេដង។ ខណៈបញ្ហាខ្លះមានលក្ខណៈធ្ងន់ធ្ងរជាងបញ្ហាផ្សេងទៀត គេមិនងាយនឹងចង្អុលបង្ហាញថាតើមកពីមូលហេតុអ្វីនោះទេដែលបង្កឲ្យឈឺក្រពះ។ ប្រសិនបើមានមន្ទិល ឬប្រសិនបើការឈឺចាប់នោះអូសបន្លាយពេលយូរជាងមួយម៉ោង សូមទៅឲ្យវេជ្ជបណ្ឌិតពិនិត្យមើលជាបន្ទាន់។


យោងតាមវេជ្ជបណ្ឌិត Gwee Kok Ann ជានាយក និងអ្នកប្រឹក្សាផ្នែក​ក្រពះ​ពោះវៀននៅគ្លីនិក Stomach Liver & Bowel Clinic បានឲ្យដឹងថា រោគសញ្ញាប្រកាសអាសន្នអំពីរោគឈឺក្រពះមាន ៤ សំខាន់ៗដូចជា

១.គ្រុនក្តៅ 
២.ក្អួត 
៣.រាគរូស និង
៤.ហូរឈាមក្នុងលាមក។ 

ក្នុងករណីនេះ អ្នកគួរស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រឲ្យបានឆាប់កាន់តែល្អ៕
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...