loading...

អត្ថប្រយោជន៍មិនគួរឲ្យជឿទាំង ៣ របស់តែ ដែលអ្នកគួរតែដឹង

តែផ្ទុកទៅដោយសារធាតុចិញ្ចឹមដ៏មានឥទ្ធិពល ដែលនឹងជួយធ្វើឲ្យសុខភាពរបស់អ្នកល្អប្រសើរឡើង និងថែមទាំងអាចជួយសង្គ្រោះជីវិតរបស់អ្នកក្នុងដំណើរការផងដែរ។ មិនថាវាជាតែបៃតង តែខ្មៅ តែស ឬតែអ៊ូឡុងនោះទេ គឺថារាល់តែទាំងអស់សុទ្ធតែផ្ទុកនូវសារធាតុចិញ្ចឹមដ៏មានឥទ្ធិពលបំផុត រួមមានប្រភេទខុសៗគ្នានៃសារធាតុប៉ូលីផេណុល (Polyphenol) និង ម៉ូលេគុលខាតេគីន (Catechin) ក្នុងពេលដែលលាយវាចូលគ្នាក្នុងបរិមាណខុសៗគ្នា។ ជាការពិត វិធីល្អបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់ពីតែ គឺត្រូវផឹកគ្រប់ប្រភេទតែទាំងអស់ ឬ អ្នកអាចច្នៃប្រឌិតឆុងតែលាយដោយខ្លួនអ្នកក៏បាន!


ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មិនគួរឲ្យជឿទាំង ៣ របស់តែ ដែលអាចធ្វើឲ្យអ្នកប្តូរចិត្តងាកចេញពីភេសជ្ជៈកំប៉ុងមករកតែក្តៅៗវិញ៖

- តែជារបស់ប៉ូវកម្លាំងពិតៗរបស់ខួរក្បាល
ផ្ទុយពីកាហ្វេ​ និងភេសជ្ជៈប៉ូវកម្លាំងពេញនិយមដទៃទៀត តែមិនត្រឹមតែជួយអ្នកឲ្យឆាប់ក្រោកឡើងពីព្រឹកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជារបស់ប៉ូវកម្លាំងពិតៗដល់ខួរក្បាលទៀតផង។ តែនឹងជួយបង្កើនកម្លាំង ជួយរក្សាភាពស្ងប់ស្ងាត់ ជួយចិញ្ចឹម និងជួយការពារដល់ខួរក្បាលរបស់អ្នក ហើយវាអាចធ្វើរឿងទាំងអស់នេះបានក្នុងពេលតែមួយ!

អ្នកអាចផឹកតែបានពេញមួយថ្ងៃដោយសារតែវាផ្ទុកជាតិកាហ្វេអ៊ីនតិចជាងកាហ្វេ។ មិនត្រឹមប៉ុណ្ណឹងទេ វាក៏ផ្ទុកនូវអាមីណូអាស៊ីតមួយឈ្មោះថា L-Theanine ផងដែរ ដែលមានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្មខ្លាំងជាងជាតិកាហ្វេអ៊ីន និងអាចធ្វើឲ្យអ្នកស្រឡះខួរក្បាលបានពេញមួយថ្ងៃ។

រឹតតែប្រសើរជាងនេះទៀតគឺថា អ្នកវិទ្យាសាស្ត្របានរកឃើញថា តែជួយបង្កើនកម្រិតសារធាតុគីមី Acetylcholine ក្នុងខួរក្បាលតាមរយៈការរាំងខ្ទប់អង់ស៊ីម ដែលធ្វើឲ្យសារធាតុនេះឈប់ដំណើរការ។ នេះគឺជាអត្ថប្រយោជន៍បន្ថែមដ៏សំខាន់មួយទៀត ព្រោះ Acetylcholine គឺជាសារធាតុគីមីបញ្ជូនរំញោចសរសៃប្រសាទពីកោសិកាដ៏សំខាន់ ដែលពាក់ព័ន្ធក្នុងការបំពេញមុខងាររបស់ខួរក្បាល និងការរក្សាទុកការចងចាំ។ និយាយឲ្យខ្លី តែបានរួមចំណែកធ្វើឲ្យអ្នកឆ្លាតជាងមុន។

ប៉ុណ្ណឹងនៅមិនទាន់អស់នៅឡើយទេ អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងដែរថា តែជួយបង្កើនកម្រិតលំហូរឈាមនៅក្នុងតំបន់ជាច្រើនរបស់ខួរក្បាល ដែលពាក់ព័ន្ធនឹងការប្រើបញ្ញា ដូចជា ការចងចាំ ការរកហេតុផល និងការយល់ដឹងជាដើម។ ហើយការសិក្សាជាច្រើនបានលើកឡើងថា គុណសម្បត្តិប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលរបស់តែបានជួយការពារខួរក្បាលរបស់អ្នកពីជំងឺ Alzheimer’s (បាត់ការចងចាំ) ជំងឺ Parkinson និងប្រភេទនៃរបួសខួរក្បាលជាច្រើនទៀត។

- តែជួយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក
ការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា តែជួយការពារប្រឆាំងនឹងជំងឺមហារីក។ ការសិក្សានានា ដែលផ្អែកលើជំងឺមហារីកប្លោកនោម សុដន់ ក្រពេញអូវែ ពោះវៀនធំ​ ​បំពង់​អាហារ​ សួត​ លំពែង​ ក្រពេញ​ប្រូ​ស្តាត ​ស្បែក​ និង​​ក្រពះ ជឿថា តែអាចទប់ស្កាត់កោសិកាមហារីកមិនឲ្យលូតលាស់បានទេ ខណៈវាក៏មានសមត្ថភាពសម្លាប់ជំងឺមហារីកទាំងនោះបានផងដែរ។

- តែជួយអ្នកមិនឲ្យមានខ្លាញ់ក្បាលពោះ
តែគឺជាភេសជ្ជៈដែលមានជាតិកាល់ឡូរីតិចបំផុត។ កត្តាមួយក្នុងចំណោមកត្តាជាច្រើន ដែលរួមចំណែកធ្វើឲ្យកើនជាតិខ្លាញ់ និងធ្វើឲ្យធាត់ខ្លាំងគឺការទទួលទានភេសជ្ជៈផ្អែម។ ភេសជ្ជៈដែលផ្ទុកជាតិកាល់ឡូរីច្រើននឹងជួយបន្ថែមទម្ងន់កន្លះគីឡូដល់អ្នកដោយមិនដឹងខ្លួនរាល់សប្តាហ៍។ ផ្ទុយមកវិញ តែជួយបង្កើនកម្រិតបរិមាណថាមពលអប្បរមា ៤% ហើយរឹតតែសំខាន់ទៅទៀតនោះគឺថា តែជួយបង្កើនរំញោចអាំងស៊ុយលីន ដែលជាកត្តាសំខាន់ណាស់នៅពេលនិយាយដល់សមាសធាតុរបស់រាងកាយ។

រាងកាយរបស់អ្នកនឹងប្រមូលទុកជាតិខ្លាញ់ នៅពេលដែលអ្នកមានរំញោចអាំងស៊ុយលីនទាប។ ជាការពិត ភាពស៊ាំរបស់អាំងស៊ុយលីនគឺជាកត្តាសំខាន់បំផុតក្នុងការដំណើរឆ្ពោះទៅរកការសម្រកទម្ងន់ ហេតុនេះហើយបានជាវាធ្វើឲ្យតែក្លាយជាភេសជ្ជៈល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រក្សារាងស៊្វែល និងសុខភាពល្អ៕
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...