loading...

ហេតុផល ៥ ដែលកូនរបស់អ្នកគួរតែផឹកទឹកដោះគោរាល់ថ្ងៃ

សព្វថ្ងៃមានគន្លឹះ តម្រុយ និងដំណោះស្រាយច្រើនណាស់ ដែលអះអាងថា ទឹកដោះគោមិនល្អសម្រាប់យើង។ ពិតណាស់ ទឹកដោះគោមិនល្អសម្រាប់មនុស្ស ដែលមានអាការៈផឹកទឹកដោះគោមិនបាន ប៉ុន្តែឪពុកម្តាយទាំងឡាយបានធ្វើឲ្យមានកំហុសដ៏ធំមួយ នៅពេលពួកគេលុបទឹកដោះគោចេញពីផែនការទទួលទានរបស់កូនៗពួកគេ។ អត្ថបទព័ត៌មានខ្លះចុះផ្សាយថា ទឹកដោះគោមិនល្អសម្រាប់យើងទេ ដូច្នេះមនុស្សក៏ឈប់ទិញទឹកដោះគោ ហើយចាប់ផ្តើមឲ្យកូនញ៉ាំទឹកផ្លែឈើស្រស់ៗជំនួសឲ្យទឹកដោះគោវិញ។ វាពិតជាគួរឲ្យតក់ស្លត់ណាស់ដែលយើងឆាប់ជឿទុកចិត្តពេកចំពោះអត្ថបទទាំងនោះដោយមិនបានដឹងពីផលវិបាកនៃការមិនបានផឹកទឹកដោះគោ។


ទឹកដោះគោក៏ដូចជាផលិតផលធ្វើពីទឹកដោះដទៃទៀតដែរគឺជាប្រភពដ៏ល្អបំផុតនៃជាតិកាល់ស្យូម និងប្រូតេអ៊ីន ជាសារធាតុចិញ្ចឹមដ៏សំខាន់ពីរសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍របស់កូនអ្នក។ ទឹកដោះគោក៏សម្បូរផងដែរនូវវីតាមីន D (យ៉ាអួរ និងឈីសពុំមានវីតាមីននេះទេ) ដែលជាសារធាតុចិញ្ចឹមសំខាន់មួយទៀតសម្រាប់រាងកាយកូនរបស់អ្នក។ លុះត្រាតែអ្នកបានពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត អ៊ីចឹងសូមកុំលុបបំបាត់រាល់អាហារណាមួយពីរបបអាហាររបស់កូនអ្នកឲ្យសោះ។ រឿងចុងក្រោយដែលអ្នកមិនចង់ឲ្យកូនតូចរបស់អ្នកជួបប្រទះគឺកង្វះសារធាតុចិញ្ចឹម។ កុំឲ្យខាតពេលតទៅទៀត ខាងក្រោមនេះគឺជាហេតុផលសំខាន់មួយចំនួន ដែលកូនរបស់អ្នកគួរតែផឹកទឹកដោះគោមួយកែវរៀងរាល់ថ្ងៃ។

១- ទឹកដោះគោមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍សរសៃប្រសាទ និងខួរក្បាល
សួរពេទ្យកុមារណាម្នាក់ក៏បានដែរ ពួកគេនឹងប្រាប់អ្នកថា មិនខ្វល់ថាក្មេងមានអាយុប៉ុន្មាននោះទេគឺចាំបាច់ត្រូវតែឲ្យផឹកទឹកដោះគោសម្រាប់ការអភិវឌ្ឍន៍សរសៃប្រសាទ និងខួរក្បាលឲ្យបានល្អ។ បញ្ហាគឺត្រង់ថាតើជាប្រភេទទឹកដោះអ្វីដែលអ្នកផ្តល់ឲ្យកូនរបស់អ្នក។ មានជាតិខ្លាញ់ទាប ឬល្អដល់សុខភាពទេ? ទោះទឹកដោះគោផ្តល់ផលល្អដល់សុខភាពដល់កូនរបស់អ្នក ក៏អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីដឹងឲ្យច្បាស់ថាត្រូវទិញទឹកដោះគោប្រភេទណា ព្រោះកូននីមួយៗសុទ្ធតែមានតម្រូវការ និងបញ្ហាសុខភាពផ្សេងៗគ្នា។ នៅពេលសម្រេចថាតើជាប្រភេទទឹកដោះគោអ្វី និងតើទឹកដោះគោប៉ុន្មានដែលកូនអ្នកត្រូវការហើយនោះ ពេទ្យកុមារនឹងពិនិត្យលើទម្ងន់ កម្ពស់ និងអាយុរបស់កូនអ្នក។

២- វាជួយធ្វើឲ្យឆ្អឹងរឹងមាំមានសុខភាពល្អ
នៅពេលនិយាយដល់ឆ្អឹងរបស់ក្មេង មានកត្តាបីដែលកំណត់ថាឆ្អឹងនោះរឹងមាំឬក៏អត់៖ សកម្មភាពរាងកាយ ហ្សែន និងកាល់ស្យូម។ ទឹកដោះគោសម្បូរណាស់ជាតិកាល់ស្យូម។ ផឹកទឹកដោះគោទៀងទាត់ជួយទប់ស្កាត់ជំងឺទាក់ទងនឹងការលូតលាស់ឆ្អឹង និងកាត់បន្ថយហានិភ័យនៃការប្រេះឆ្អឹងកូនរបស់អ្នកនៅពេលមានរបួស។ ដូចដែលបាននិយាយខាងលើអ៊ីចឹង ទឹកដោះគោគឺជាប្រភពដ៏ល្អនៃវីតាមីន D ដែលជួយរាងកាយឲ្យស្រូបយកជាតិកាល់ស្យូម ដោយជួយទប់ស្កាត់កុំឲ្យឆ្អឹងផុយ និងរលាក។

៣- វាល្អសម្រាប់សុខភាពធ្មេញរបស់កូនអ្នក
ផឹកទឹកដោះគោរាល់ថ្ងៃជួយរក្សាសុខភាពធ្មេញកូនរបស់អ្នកឲ្យនៅរឹងមាំល្អ។ ដោយសារតែវាផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ទឹកដោះគោជួយការពារផ្ទៃខាងក្រៅនៃកាចារធ្មេញប្រឆាំងនឹងសារធាតុ​អាស៊ី​តផ្សេងៗ និងកាត់បន្ថយហានិភ័យនៃការខូចអញ្ចាញ និងពុកធ្មេញ។

៤- ទឹកដោះគោ​អាច​ជួយ​ការពារ​ការ​ខ្វះ​ជាតិ​ទឹក
ដូចដែលអ្នកគួរតែរក្សារាងកាយឲ្យមានជាតិទឹកពេញមួយថ្ងៃដូច្នោះដែរ វាពិតជាសំខាន់ណាស់ដែលត្រូវឲ្យកូនរបស់អ្នករក្សាជាតិទឹកក្នុងខ្លួនផងដែរ។ ក្មេងតូចៗមានភាពសកម្មជាងយើង ដូច្នេះវាពិតជាពិបាកបន្តិចដើម្បីឲ្យពួកគេរក្សាជាតិទឹកក្នុងខ្លួនដ៏តូចរបស់ពួកគេ។ ដោយសារទឹកដោះគោសម្បូរទៅដោយម៉ូលេគុលទឹក វាអាចជួយការពារការខ្វះជាតិទឹកបាន។ ជាថ្មីម្តងទៀត ការផឹកក្នុងបរិមាណមធ្យមគឺជាកំហិតមួយ។ នៅពេលដែលកូនៗផឹកទឹកដោះគោច្រើនពេក ពួកវានឹងភ្លេចអាហារផ្សេងទៀតដែលសម្បូរទៅដោយសារធាតុចិញ្ចឹម។

៥- វាជួយបង្កើនកម្រិតថាមពលកូនរបស់អ្នក
វាស្តាប់ទៅដូចជាគួរឲ្យចង់សើចណាស់ ប៉ុន្តែក្មេងៗមួយចំនួនត្រូវការការបង្កើនថាមពលចាប់ពីឥឡូវនេះតទៅ។ ក្រៅពីសារធាតុចិញ្ចឹមដែលបាននិយាយនៅខាងលើ ទឹកដោះគោក៏ផ្ទុកនូវផូស្វ័រ ប្រូតេអ៊ីន វីតាមី A រួមជាមួយនឹងវីតាមីន B មួយចំនួន ដែលល្អសម្រាប់រាងកាយក្មេងតូចដែរ។ ទឹកដោះគោជួយឲ្យការស្រូបយកជាតិវីតាមីនរបស់ក្មេងមានភាពល្អប្រសើរឡើង ដោយវាជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងកម្រិតថាមពលរបស់ក្មេង។ ប្រសិនបើកូនរបស់អ្នកមិនមានអារម្មណ៍ចង់ផឹកទឹកគោទេ អ៊ីចឹងទឹកដោះគោលាយជាមួយសូកូឡាធ្វើនៅផ្ទះខ្លួនឯងគឺជាជម្រើសដ៏ល្អមួយផងដែរ។

មនុស្សជាច្រើនមិនចូលចិត្តទឹកដោះគោដោយសារហេតុផលផ្សេងៗគ្នា។ ប្រសិនបើអ្នកគឺជាអ្នកញ៉ាំបួស ហើយអ្នកចង់ឲ្យកូនរបស់អ្នកញ៉ាំបួសដែរ អ៊ីចឹងត្រូវគិតគូរឡើងវិញមុនពេលផ្លាស់ប្តូរគម្រោងការអាហាររបស់អ្នក។ ខណៈអ្នកអាចមិនអើពើនឹងសុខភាពរបស់អ្នកក្នុងនាមជាឪពុកម្តាយ អ្នកមិនអាចមិនឈឺឆ្អាលនឹងសុខភាពកូនរបស់អ្នកបានឡើយ។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីពិនិត្យមើលថាតើកូនអ្នកត្រូវការទឹកដោះគោកម្រិតប៉ុន្មាន និងត្រូវធ្វើឲ្យប្រាកដថា កូនតូចរបស់អ្នកមានទឹកដោះគោក្នុងរបបអាហាររបស់វាជានិច្ច។ តើកូនរបស់អ្នកចូលចិត្តទឹកដោះគោទេ?
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...