loading...

សម្តេចតេជោ ហ៊ុន សែន ប្រកាសយក “ល្ខោនខោលកម្ពុជា” ទៅសំដែងនៅប្រទេសថៃ នៅថ្ងៃច័ន្ទខាងមុខនេះ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងយក “ល្ខោនខោលកម្ពុជា” ទៅចូលរួមសំដែងក្នុងកម្មវិធី ASEAN +3 Mask Festival នៅព្រះរាជាណាចក្រថៃ នៅថ្ងៃច័ន្ទ ទី៤ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះហើយ ដោយមាន៥ប្រទេសចូលរួមក្នុងកម្មវិធី ដ៍ពិសេសមួយនេះផងដែរ។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅលើទំព័រ Facebook ថា ៖ “ដើម្បីលើកស្ទួយកិត្យានុភាពនៃសិល្បៈខ្មែរលើឆាកអន្តរជាតិ ជាពិសេស ”ល្ខោនខោលកម្ពុជា” គឺយើងនឹងយក “ល្ខោនខោលកម្ពុជា” ទៅចូលរួមសំដែងក្នុងកម្មវិធី ASEAN +3 Mask Festival នៅព្រះរាជាណាចក្រថៃ នៅថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានការចូលរួមសម្តែងពីប្រទេសចំនួន ៥ ដូចជា កម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងកូរ៉េខាងត្បូង។

យើងរួមគ្នាថែរក្សា ការពារសិល្បៈវប្បធម៌ជាពិសេស “ល្ខោនខោលកម្ពុជា” ដែលមានវ័យចំណាស់របស់ប្រទេសយើងតាំងពីមុនសម័យអង្គរគឺក្នុងអំឡុងសតវត្សទី៩ តាមរយៈចម្លាក់លឹបនៅតាមជញ្ជាំងអង្គរអោយបានគង់វង្ស។ ក្នុងសម័យអង្គរល្ខោនខោលត្រូវបានអភិវឌ្ឍន៌ដោយបុរសទាំងស្រុងក្នុងការរាំជាប្រចាំនៅព្រះរាជវាំងបុរាណខ្មែរយើង៕”
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...