loading...

ដេនីក្វាន់ សន្សំលុយទិញផ្ទះតំលៃ កន្លះលានដុល្លារ



តារាសម្តែង សិចស៊ី ដេនីក្វាន់ គ្រោងនឹងទិញផ្ទះមួយខ្នងដែលមានតំលៃ កន្លះលានដុល្លារ ខណៈ ពេលដែលនាងកំពុងធ្វើការសន្សំប្រាក់បានជិតពាក់កណ្តាលហើយ នេះជាការរៀបរាប់របស់នាង កាលពី ១៣ ម៉ោងមុន។ តារាសិចស៊ី រូបនេះក៍ជា តារាចិត្តធម៌មួយដែលចូលចិត្តធ្វើបុណ្យដាក់ទាន ដល់អ្នកដែលខ្វះខាត ជាពិសេសនាង តែងតែយករបស់របរ សំភារៈទៅអោយក្មេងៗកុមារកំព្រា ថែមទៀតផង។

ដេនីក្វាន់ បានរៀបរាប់នៅលើ Facebook ថា “ខ្ញុំនឹងសន្សំលុយទិញផ្ទះមួយតម្លៃត្រឹម $500000 ព្រោះពេលនេះសន្សំបានជិតពាក់កណ្តាលហើយ ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចធ្វើបានទោះជាត្រូវប្រើ ពេលវេលាយូរបន្តិចក៏ដោយ…ខ្ញុំនឹងតស៊ូបំពេញក្តីស្រមៃរបស់ខ្ញុំ!” ដែលនេះជាក្តីស្រម៉ៃមួយ របស់តារាសម្តែងសាច់សខ្ចី ដេនីក្វាន់។

ទន្ទឹមនឹងក្តីស្រម៉ៃរបស់នាង ក៍មានការជូនពរពីសំណាក់អ្នកគាំទ្រ និងមហាជនមួយចំនួនផងដែរ។ គួរបញ្ជាក់ផងដែរថា តារាសម្តែងសិចស៊ី ដេនីក្វាន់ ធ្លាប់បានប្រកាសប្រាប់ថា នាងគ្រោងនឹងបើក ហាងសាឡន មួយដែលគ្រោងចំណាយដើមទុនខ្ទង់ម៉ឺនដុល្លារ ហើយពេលនេះ⁣នាងស្រាប់តែ ប្រលយមាត់ថា កំពុងសន្សំលុយទិញផ្ទះមួយខ្នងដែលមានតំលៃដល់ទៅកន្លះលានដុល្លារ សហរដ្ឋអាមេរិកថែមទៀតផង៕

Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...