loading...

អាល្លឺម៉ង់ បញ្ចប់កំណត់ត្រា​មិន​ដែល​ឈ្នះ​​អ៊ីតាលី​បាន​ហើយ​យប់មិញ


អាល្លឺម៉ង់ៈ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បានបញ្ចប់កំណត់ត្រាមិនដែលឈ្នះអ៊ីតាលី
ក្នុងពានរង្វាន់ធំៗបានហើយកាលពីយប់មិញនេះ បន្ទាប់ពីបានយកឈ្នះដោយបាល់កាត់
សេចក្ដី១១ម៉ែត្រ ៦-៥ ។

នៅក្នុងម៉ោងប្រកួត៩០នាទីក្រុមទាំង២ធ្វើបានលទ្ធផលស្មើគ្នា ១-១ ខណៈអាល្លឺម៉ង់ រកបាន១គ្រាប់មុននៅនាទី ៦៥ ដោយខ្សែបម្រើ Mesut Oezil មុនពេលត្រូវអ៊ីតាលីតាមស្មើបានវិញ នៅនាទី ៧៨ដោយខ្សែការពារ Leonardo Bonucci តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ។ លទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត ហើយថែម១៥នាទី២ដងទៀត ក៏មិនមាន ការប្រែប្រួលដែរ។

ឈានដល់វគ្គប៉េណាល់ទី ក្រុមអាល្លឺម៉ង់ធ្វើបានល្អជាងរហូតទាត់បានជ័យជម្នះក្នុងលទ្ធផល៦ ទល់៥ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវរងចាំការឈ្នះរវាង អ៊ីស្លង់និងម្ចាស់ផ្ទះបារាំង នៅយប់នេះ។

ឈ្នះយប់មិញនេះ បានធ្វើឱ្យអាល្លឺម៉ង់ស្ដាមុខមាត់បានវិញហើយ ដោយ៨ប្រកួតកន្លងមក ពួកគេមិនដែលឈ្នះអ៊ីតាលីទេ ទើបតែយប់មិញនេះហើយទើបអាចស្វែងរកជ័យជម្នះបាន បង្កើតជាកំណត់ត្រាថ្មីមួយសម្រាប់ក្រុម៕



Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...