loading...

ផលវិបាកការប្រើប្រេងកូឡា និងប្រេងខ្យល់ លើកុមារតូចៗ

តាមរយៈ​ការសិក្សា​មួយ ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន Oxford បានបង្ហាញ​ថា នៅក្នុង​ប្រទេស​កម្ពុជា​យើង ឪពុក​ម្តាយមួយភាគធំ កំពុង​យល់​ខុស ក្នុង​ការប្រើប្រាស់ ប្រេងកូឡា ចំពោះ​ទារក​ទើប​កើត និង​កុមារ​តូច​។​

​ប្រេងកូឡា និង​ប្រេងខ្យល់ មាន​ផ្ទុក​សារធាតុ camphor, menthol និង eucalyptus ដែល​ជា​សារធាតុពុល ហើយ​ងាយ​នឹង​ធ្វើឲ្យ​កុមារ​តូចៗ មាន​គ្រោះថ្នាក់​ដោយ​មិនដឹង​ខ្លួន​បាន​។​

អំឡុង​ពេល​សិក្សា​ស្រាវជ្រាវ ទៅលើ​ទារក​តូចៗ នៅក្នុង​ប្រទេស​កម្ពុជា​បាន​រកឃើញ ឪពុក​ម្តាយ​ខ្មែរ​ភាគច្រើន បាន​លាប​ប្រេងកូឡា និង​ប្រេងខ្យល់ ដោយ​ផ្ទាល់​ទៅលើ​ស្បែក​ទារក​។ ហើយ​គេ​អាច​រក​ទិញ​បាន​ដោយ​ងាយ នៅ​តាម​ហាង​លក់ទំនិញ​នានា​។
 

ការសិក្សា​ប្រហែលជា​នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត ដើម្បី​បញ្ជាក់ និង​ពន្យល់​កាន់តែច្បាស់ អំពី​ផលប៉ះពាល់​របស់​វា មកកាន់​កុមារ​កម្ពុជា​។
 

យ៉ាងណាមិញ សូម​ផ្អាក​ការប្រើប្រាស់​ប្រេងកូឡា ហើយ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕

Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...