សុខភាព៖ ប្រសិនបើអ្នកកំពុងតែមានការព្រួយបារម្ភទៅ នឹងរោគមុននៅលើផ្ទៃមុខនោះ ស្វាយទុំ អាចជួយដោះស្រាយបានដោយគ្រាន់តែ យកស្វាយទុំមួយផ្លែ លាយជាមួយនឹងទឹកក្រូចឆ្មា ពាក់កណ្តាលស្លាបព្រាបាយ ម្សៅគ្រាប់ ១ ភាគ ៤ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ហើយយកស្វាយទុំ ទៅឈ្លីឲ្យបែកស្អិតកូរ ជាមួយនឹងចំណែក ផ្សំទាំងអស់ដែលមាន រហូតក្លាយទៅជាល្បាយខាប់មួយ។
បន្ទាប់មកយកមកបិទបំពោកលើផ្ទៃមុខ ទុកចោលប្រមាណ១៥នាទី រួចសឹមលាង សម្អាត ដោយទឹកចេញ។ រោគមុនដែលកំពុងតែចាប់ផ្តើមចេញ សន្សឹមៗនោះវា នឹងធ្វើឲ្យបាត់ទៅវិញ ធ្វើឲ្យផ្ទៃមុខស្រស់ថ្លាបានស្អាតជាងមុនទៀតផង។
ទាំងអស់នេះក៏ដោយសារតែស្វាយទុំជាមួយក្រូចឆ្មាវាជួយ វាជួយបំផ្លាស់កោសិកាស្បែកមុខ ស្របពេលដែលម្សៅគ្រាប់ វាជួយកាត់បន្ថយអាការៈហើមរលាកនៃមុន ព្រមទាំងសម្រួល ស្ថានភាពស្បែកទៀតផង។ ក្រៅពីនេះទឹកឃ្មុំវាអាចជួយផ្សះស្នាមដំបៅពីមុន និងជួយ ការពារ មេរោគដែលត្រឡប់មកសន្សំសារជាតិ នៅលើផ្ទៃមុខ រហូតកើតទៅជារោគមុនម្តងទៀតបាន។ រូបមន្តនេះធ្វើឲ្យផ្ទៃមុខស្អាតដោយគ្មានស្លាកស្នាមព្រមទាំងអស់ប្រាក់តិចទៀតផង៕
loading...
- Facebook Comment
- Google+ Comment
Subscribe to:
Post Comments
(
Atom
)
loading...

0 comments:
Post a Comment