អត្ថប្រយោជន៍របស់ផ្លែសំរង (MALVA NUT)
ឈ្មោះវិទ្យាសាស្ត្រ Scaphium scaphigerum (Wall. exG.Don )
សំរង ជារុក្ខជាតិ ដើមធំៗ ដុះក្នុងព្រៃជ្រៅ នៃប្រទេសកម្ពុជា ដែលបច្ចុប្បន្ន កាន់តែហោចទៅៗ
ដោយសារការកាប់បំផ្លាញព្រៃឈើ និង ប្រជាជនដែលទៅ ប្រមូលផ្លែសំរង កាប់រំលំដោយខ្វះការ
ពិចារណា ជាហេតុឲ្យផ្លែសំរង ដ៏ពេញនិយម កាន់តែខ្សត់ និង តម្លៃថ្លៃ ។
សំរង មានគុណសម្បត្តិ ដ៏ល្បីល្បាញ តាំងពីយូរលង់ ជាពិសេសប្រទេសចិនសម្រាប់ព្យាបាលជំងឺ និង ថែទាំសុខភាព រហូតបច្ចុប្បន្ន មានផលិតផលជាច្រើន យីហោ ផលិតជាថ្នាំគ្រាប់ , ជាភេសជ្ជៈ ,ជាសាច់សំរងក្រៀម...ល។
ក្នុង ផ្លែសំរង គេរកឃើញ នូវ សារធាតុ Glucorine , Pentose , Bassorin ...ជាពិសេសគឺ កាកសរសៃ ( FIBER ) ដ៏ខ្ពស់ដែលជាហេតុឲ្យមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ បញ្ចុះខ្លាញ់ , ស្ករបានយ៉ាង ប្រសើរ ដោយសារ សាច់ទន់ដូចចាហួយនៃផ្លែសំរង ជួយបឺតសារធាតុខ្លាញ់ពីក្នុងខ្លួនបាន ។
- ជួយថែរក្សាអ្នកមានជម្ងឺហឺត , បំប៉នសួត
-សាច់ទន់ រីកពេលត្រូវទឹក នៃផ្លែសំរងផ្តល់ភាពត្រជាក់ បំបាត់រលាកភ្នែក ,ភ្នែកក្រហម
( យកសាច់សំរង ដាក់ក្នុងស្បៃស្អាត ដាក់ស្អំពីលើភ្នែក ) .
-បំបាត់ពិស , ក្តៅ ក្អក , ក្អកស្ងួត , រមាស់ក , ឈឺកមិនមានសម្លេង
-អ្នកជំងឺក្តៅ សួត , រលាកពោះ វៀនធំ, ទល់លាមក , ឬសដូងបាត , គ្រួសក្នុងតម្រងនោម
បំប៉នក្រលៀន ដែលនិយមយ៉ាងខ្លាំង នៅប្រទេសចិន ។
#របៀបធ្វើទឹកសំរង
-ផ្លែសំរង ៣០ គ្រាប់ លាងទឹកឲ្យស្អាត រួចដាក់ត្រាំចោល ពី ៤ -៥ ម៉ោង
- ពេលសំរងរីក បេះយកសាច់ដែលរីក ទន់ ដូចចាហួយ និង កៀបរើសយកសរសៃ រឹងៗចេញ ឲ្យស្អាត ដាក់កន្ត្រង លាងទឹក ទាល់ថ្លា ទើប យកសាច់សំរង ទៅដាក់ក្នុងឆ្នាំង ដាក់ទឹកដាំ ទាល់តែតែសាច់សំរង ឡើងថ្លា ដាក់ស្ករចូល តាមចំណូល ។ អាចបរិភោគក្តៅៗ ឬ ត្រជាក់ ដាក់ទឹកកក ។
ពេលវេលា ញាុំ មានប្រសិទ្ធភាពគឺ :
-ម៉ោង ៣-៥ ព្រឹក ( បំប៉ន សួត )
-ម៉ោង ៥-៧ ( ជួយ ពោះវៀនធំ ឲ្យមានចលនា )
-ម៉ោង ៩-១១ ( បឺតជាតិ ខ្លាញ់ )
-ពេលរសៀលឡើងទៅ ជួយក្រលៀន
-មុនចូលដំណេក ( ជួយក្នងការបន្ទោរបង់ ) ៕
រៀបរៀង ដោយ ផ្កាយ និស្ស័យ ឯកសារ អះអាង អាហារជាឱសថ
ចំណាំ÷ ផ្លែសំរង ជាគ្រាប់រុក្ខជាតិ ដែលអាចយកមកធ្វើ ជា អាហារឬភេសជ្ជៈសម្រាប់ បរិភោគ មិនមែនជាឱសថព្យាបាលជំងឺទេ គ្រាន់តែមានគុណសម្បត្តិ ជួយថែរក្សាជំងឺ និង ជាអាហារបំប៉ន ( Supplement ) ។



0 comments:
Post a Comment