ដឹងអត់?? តារាសម្តែងស្រីដ៏ល្បីនៅហុងកុង Kate Tsui មកលេងអង្គរវត្ត
កាលពីពេលថ្មីនេះតារាសម្តែងដែលមានប្រជាប្រិយភាពខ្លាំងនៅហុងកុង Kate Tsui បានបង្ហោះ រូបភាពមកដើរលេងកម្សាន្តនៅអង្គរវត្តស្ងាត់ៗ ធ្វើអោយអ្នកគាំទ្ររបស់នាងនៅកម្ពុជាភ្ញាក់ផ្អើល យ៉ាងខ្លាំង។ Kate បានបង្ហោះរូបភាព ២ សន្លឹក ហើយសរសេរសរសើរពីសំណង់ស្ថាបត្យកម្មខ្មែរដ៏ អស្ចារ្យរបស់ខ្មែរគឺអង្គរវត្ត ដែលក្នុងនោះនាងបានសរសេរថា " មានតែមួយគ្មាន២នោះទេ… អង្គរវត្ត " ។ អង្គរគឺជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយក្នុងចំណោមសំណង់ស្ថាបត្យកម្ម ក្នុងលោក! ខ្ញុំពិតជាចង់ណែនាំឲ្យអ្នកទាំងអស់គ្នាមកទស្សនាកម្សាន្តយ៉ាងហោចម្ដងក្នុងមួយជីវិត របស់អ្នក។ ចំណាយពេលនៅទីនេះពិតជាមានន័យណាស់ បើទោះបីជាបែកញើសនិងត្រូវមូសខាំ បន្តិចក៏ដោយ។ ឯខោនេះគឺខ្ញុំទិញនៅផ្សាររាត្រីដែលនៅទីនោះ តែបែរជាអ្នករស់នៅទីនេះគិតថា ខ្ញុំជានារីជនជាតិជប៉ុន?? Huh?”


0 comments:
Post a Comment