លេបថ្នាំងងុយដេកញឹកញាប់បង្កើនអត្រាប្រឈមនឹងជំងឺមហារីក
យោងតាមការសិក្សាមួយដែលបានចេញផ្សាយក្នុងព្រឹត្តិប័ត្រអនឡាញ BMJ Open បានបញ្ជាក់ថា អ្នកដែលលេបថ្នាំងងុយដេកត្រឹមតែ១៨ដងក្នុងមួយឆ្នាំប្រឈមនឹងអត្រាស្លាប់ខ្ពស់ហើយអត្រាស្លាប់នេះនឹងកើនឡើងនៅពេលដែលគេលេបវាក្នុងចំនួនច្រើន ។
ការពិសោធលើអ្នកស្ម័គ្រចិត្តវ័យ៥៤ឆ្នាំចំនួន១ម៉ឺននិង៥រយនាក់រយៈពេល២ឆ្នាំ បានបង្ហាញថា អ្នកដែលបានប្រើថ្នាំងងុយដេកមានអត្រាស្លាប់ខ្ពស់ជាងអ្នកដែលមិនបានប្រើ សល់ទៅ៣,៥ដង។ ចំណែកអ្នកដែលបានលេបវាពី១៨ដង-១៣២ដងក្នុងមួយឆ្នាំ ការប្រឈមឡើងដល់៤ដង ។
វេជ្ជបណ្ឌិត Trish Goves និពន្ធនាយកព្រឹត្តិប័ត្រ BMJ Open បានទាញសេចក្តីសន្និដ្ឋានថា៖«បើទោះបីជា បណ្តាអ្នកស្រាវជ្រាវមិនទាន់អាចបង្ហាញជាភស្តុុតាងដែលថា លេបថ្នាំងងុយដេកបណ្តាលឱ្យស្លាប់មុនអាយុក៏ដោយ តែការសិក្សារបស់គេមិនបានដាក់បញ្ចូលផ្នែកផ្សេងៗទៀតដែលបណ្តាលឱ្យស្លាប់មុនអាយុនោះទេ ។ ដូច្នេះការរកឃើញនៅពេលនេះ វាបានបង្កើតជាការបារម្ភដ៏សំខាន់បំផុតជុំវិញសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំរំងាប់អារម្មណ៍ក៏ដូចជាថ្នាំងងុយ
ដេក »៕

0 comments:
Post a Comment