loading...

មើម​ខ្ទឹម​សមាន​អត្ថប្រយោជន៍​ប្រឆាំង​នឹង​សារធាតុពុល​នៃ​អាហារ


អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា សារធាតុផ្សំ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​មើម​ខ្ទឹម​សមាន​កម្លាំង​ប្រឆាំង​ទៅ​នឹង ​ការ​ពុល​អាហារ​បាន​ដល់​ទៅ​១០០​ដង​ខ្លាំង​ជាង​ថ្នាំ antibiotics ២​ប្រភេទ​គឺ​erythromycin និង ciprofloxacin ។
តាម​រយៈ​ការ​ធ្វើតេស្ត​បាន​រក​ឃើញ​ថា សមាសធាតុ diallyl sulphide មាន​សមត្ថភាព​បំផ្លាញ​ចោល​យ៉ាង​ងាយ​នូវ​របាំង​ការពារ Biofilm (​ការ​ប្រមូលផ្តុំ​នៃ​អតិសុខុមប្រាណ​ដែល​បណ្តា​កោសិកា​មក​ភ្ជាប់​ស្អិត​ជាប់ ​គ្នា​នៅ​លើ​ផ្ទៃរាប​) បង្កើត​ដោយ​មេរោគ​ដើម្បី​ធ្វើ​ឱ្យ​ក្នុង​ខ្លួន​ទទួល​រង​ការ​លំបាក ។ ការ​រក​ឃើញ​លើក​នេះ​ដែល​ត្រូវ​បាន​យក​ទៅ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Antimicrobial Chemotherapy អាច​ជា​ការ​បើកផ្លូវ​មួយ​ឆ្ពោះទៅ​រក​របៀប​រៀបចំ​ថ្មី​មួយ​នៃ​សាច់​កែ​ច្នៃ​ និង​សាច់​ឆៅ កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​ការ​ពុល​អាហារ​បង្ក​ឡើង​ដោយ​មេរោគ Campylobacter ។
វេជ្ជបណ្ឌិត Michael Konkel មក​ពី​សាកលវិទ្យាល័យ Washington State University សហរដ្ឋអាមេរិក​បាន​និយាយ​ថា នេះ​ជា​ការងារ​ដ៏​រំភើប​រីករាយ​ដ្បិត​វា​បាន​បង្ហាញ​ថា សមាសធាតុ​នេះ​មាន​កម្លាំង​កាត់​បន្ថយ​ជំងឺ​បង្ក​ឡើង​ដោយ​បាក់តេរី​ក្នុង​ បរិស្ថាន​និង​ក្នុង​អាហារ​របស់​យើង ។ Campylobacter គឺជា​បាក់តេរី​ដ៏​សាមញ្ញ​បំផុត​បង្ក​ឱ្យ​កើត​ជំងឺ​ពុល​អាហារ ។
អាកា​រៈ​នៃ​ការ​ឆ្លង​បាក់តេរី​នេះ​រួម​មាន រាគ ឈឺចាប់​ក្នុង​ពោះ​និង​គ្រុនក្តៅ​ជាដើម​។ ការ​ឆ្លង​បាល់​តេ​រី Campylobacter កើតឡើង​មក​ពី​ការ​ទទួលទាន​សាច់​ឆៅ​ឬ​មិន​ទាន់​ឆ្អិន ឬ​ក៏​អាហារ​ដែល​គ្មាន​អនាម័យ​ចម្អិន​នៅ​កន្លែង​កខ្វក់ ។
ដោយឡែក​តាម​ការ​ស្រាវ​ជ្រា​មួយ​ផ្សេង​ពី​នេះ​កាលពី​ឆ្នាំ​កន្លង​ទៅ​ក៏​ បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​មើម​ខ្ទឹមស​ផង​ដែរ ។ ការ​ស្រាវជ្រាវ​នោះ​បាន​បង្ហាញ​ថា មើម​ខ្ទឹមស​អាច​ផ្តល់​នូវ​ការ​ការពារ​ប្រឆាំង​នឹង​ការ​បំផ្លាញ​បេះដូង ។ មើម​ដែល​មាន​រស់ជាតិ​ឆួល​របស់​វា​ផ្ទុក​ទៅ​ដោយសារ​ធាតុ​មួយ​ប្រភេទ​ដែល​មាន​ កម្លាំង​ការពារ​ការ​បំផ្លាញ​ស្រទាប់​បេះដូង​ដែល​អាច​នាំ​ទៅ​រក​ការ​ គាំងបេះដូង ។
តាម​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ មើម​ខ្ទឹម​សមាន​ផ្ទុក​សារធាតុ​ឈ្មោះ Dially Trisulfide ។ ពួក​គេ​ថា សារធាតុ​ឈ្មោះ Dially Trisulfide នេះ​បាន​បញ្ចេញ​នូវ​អុ​ី​ដ្រូ​សែន ស៊ុ​ល​ភី​ត (Hydrogen Sulphide) ដែល​ការពារ​ស្រទាប់​បេះដូង​ឱ្យ​រួច​ផុត​ពី​ការ​បំផ្លាញ​បាន​៦១​ភាគរយ ។
ទោះជា​យ៉ាងណា លទ្ធផល​នៃ​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Emory University School of Medicine​សហរដ្ឋអាមេរិក​លើក​នោះ​កើត​ចេញពី​ការ​ពិសោធន៍​នៅ​លើ​សត្វ​កណ្តុរ​ នៅឡើយ ។
ក្រៅពី​ជួយ​ការពារ​កោសិកា​បេះដូង​ពី​ការ​បំផ្លាញ មើម​ខ្ទឹមស​ក៏​នៅ​មាន​អត្ថប្រយោជន៍​ជួយ​កាត់​បន្ថយ​ការ​រលាក ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​និង​ជួយ​ឱ្យ​កោសិកា​ទាំងឡាយ​មានជីវិត  រស់​បាន​ទៀត​ផង ។
David Lefer សាស្ត្រាចារ្យ​របស់​សាកលវិទ្យាល័យ Emory University School of Medicine បាន​និយាយ​ថា​៖ «​ពួក​យើង​ឥឡូវនេះ​កំពុង​តែ​ធ្វើការ​សិក្សា​ជាមួយនឹង​ឱសថ​សកម្ម​ដែល​បញ្ចេញ​ នូវ​អុ​ី​ដ្រូ​សែន ស៊ុ​ល​ភី​ត (Hydrogen Sulphide)​។ ប្រការ​នេះ​អាច​ឱ្យ​យើង​ជៀសវាង​នូវ​ភាព​ចាំបាច់​ក្នុង​ការ​ចាក់​បញ្ចូល​ឱសថ​ ចែកចាយ​ស៊ុ​ល​ភី​ត​នៅ​ក្រៅ​ស្ថានភាព​អាសន្ន​» ។
ការ​សិក្សា​កាលពី​ឆ្នាំ​២០១១​នោះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ ព្រឹត្តិបត្រ​សមាគម​ជំងឺ​បេះដូង​អា​មេ​រិ​ក American Heart Association អំឡុង​កិច្ចប្រជុំ​នៅ​ទីក្រុង Orlando រដ្ឋ​ផ្ល​រី​ដា​សហរដ្ឋអាមេរិក ៕
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...